Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ (ថ្ងៃទី ១៨-១៩ ខែមេសា ឆ្នាំ២០១៧)

ភ្នំពេញ៖ ក្រុមការងារកម្ពុជា​រួមមាន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ និង​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ លើប្រព័ព្ធអេកូឡូស៊ី​ ជីវចម្រុះ​ និងសន្តិសុខស្បៀង ក្នុងក្របខ័ណ្ឌអាងទន្លេ​មេគង្គ នៅសណ្ឋាគារ​ Sunway រាជធានីភ្នំពេញ។​

កិច្ចប្រជុំនេះមានគោលបំណង៖ ១) ធ្វើបទបង្ហាញជូន និងទទួលបានមកវិញនូវមតិយោបល់ និងអនុសាសន៍នានា​ ដើម្បីបញ្ចប់លទ្ធផលការវាយតម្លៃសមាសភាគនីមួយៗ​ នៃការវាយតម្លៃក្នុងក្របខ័ណ្ឌអាងទន្លេមេគង្គ លើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និង២) ពិភាក្សាលើកិច្ចការបន្តនៃសមាសភាគនីមួយៗខាងលើ ឆ្ពោះទៅរកការបញ្ចប់របាយការណ៍វាយម្លៃទាំងមូល៕

Hits: 2648