Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះយោល់​ថ្នាក់​ជាតិ​ស្ដីពី យុទ្ធសាស្ត្រ​បន្ស៊ាំ និង​ផែនការ​សកម្មភាព​ការ​ប្រែប្រួល​អាកាសធាតុ មេគង្គ (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិគ្រោះយោល់​ថ្នាក់​ជាតិ​ស្ដីពី យុទ្ធសាស្ត្រ​បន្ស៊ាំ និង​ផែន​ការ​សកម្ម​ភាព​ការ​ប្រែប្រួល​អាកាស​ធាតុ មេគង្គ ដែល​រៀប​ចំ​ដោយ​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា នៅ​ទី​ក្រុង​សៀមរាប ដោយ​មាន​ការ​ចូល​រួម​មក​ពី​ក្រសួង ស្ថាប័ន និង​គ្រឹះ​ស្ថាន​សិក្សា​ស្រាវ​ជ្រាវ​ពាក់​ព័ន្ធ​ចំនួន ១៤។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យលើសេចក្ដីព្រាងយុទ្ធសាស្ត្របន្ស៊ាំ និងផែនការសកម្មភាពខាងលើ និងប្រមូលមតិយោបល់ និងអនុសាសន៍នានា ដើម្បីកែសម្រួល មុនពេលដាក់ចូលពិភាក្សានៅក្នុងវេទិកាអ្នកពាក់ព័ន្ធ និងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ដែលនឹងប្រព្រឹត្តិទៅក្នុងពេលដ៏ខ្លីខាងមុខ៕

Hits: 2500