Developed by Khmer Focus

ការ​ចុះ​វាយ​តម្លៃ​គម្រោង​សាក​ល្បង​ស្តីពី ការ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ (ថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០១៧)

បាត់ដំបង៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្រ្តី នៃ​ក្រសួង​បរិស្ថាន ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ជួប​ប្រជុំ​ជា​មួយ​លោក Giorgio V. Brandolini ទីប្រឹក្សា​បច្ចេកទេស​សហគមន៍​អឺរ៉ុប​ស្តីពី ការ​វាយ​តម្លៃ​កម្មវិធី​ការ​ប្រែប្រួល​អាកាសធាតុ និងការបន្ស៊ាំ និងគម្រោង​សាកល្បង​ស្តីពី ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ របស់គណៈកម្មការទន្លេមេគង្គ នៅកម្ពុជា នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួចបន្តដំណើរទៅមើលទីតាំងគម្រោងស្ថិតនៅក្នុងឃុំឆ្នាល់មាន់ និងឃុំធិបតី នៃស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបានជួបប្រជុំជាមួយសហគមន៍មូលដ្ឋាន និងថ្នាក់ខេត្ត៕

Hits: 376