កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ផែនការសកម្មភាពការងារ របស់កម្មវិធីគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០១៥ (ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥)
(CNMC-DMP)
កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កម្មវិធីគ្រប់គ្រងគ្រោះរាំងស្ងួត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ថ្នាក់ជាតិស្តីពី ផែនការសកម្មភាពការងារ របស់កម្មវិធីគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០១៥ នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្តកំពង់ចាម ដោយមានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធសរុបចំនួន ២៥រូប ក្រោមការដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖ ១- បង្ហាញពីដំណើរការទូទៅនៃសំណើគម្រោង JAIF ២- បង្ហាញ និងពិភាក្សាលើពង្រាងផែនការការងាររបស់គម្រោង JAIF ដែលបានអនុម័តដោយគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ ៣- ពិភាក្សា និងឯកភាពលើសកម្មភាព ក្នុងផែនការសកម្មភាពការងារ របស់កម្មវិធីគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០១៥ ៤- ពិភាក្សា និងឯកភាពលើផែនការថវិកាប្រចាំឆ្នាំ២០១៥ របស់កម្មវិធីគ្រប់គ្រងគ្រោះរាំងស្ងួត សម្រាប់កំរិតជាតិ និងតំបន់៕
Hits: 4166