Developed by Khmer Focus

ដំណើរ​ចុះ​ទស្សន​កិច្ច​ត្រួត​ពិនិត្យ និង​ជ្រើស​រើស​ទី​តាំង​សម្រាប់​ដំឡើង​ស្ថានីយ៍​ជល​សាស្ត្រ និង​ឧតុ​និយម​ថ្មី (ថ្ងៃទី ២៦-២៩ ខែសីហា ឆ្នាំ២០១៥)

(CNMC-DMP)

សៀមរាប៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា បាន​ធ្វើ​ដំណើរ​ចុះ​ទស្សន​កិច្ច​ត្រួត​ពិនិត្យ និង​ជ្រើស​រើស​ទី​តាំង​សម្រាប់​ដំឡើង​ស្ថានីយ៍​ជល​សាស្ត្រ និង​ឧតុ​និយម​ថ្មី ដែល​មាន​លក្ខណៈ​ស្វ័យ​ប្រវត្តិ នៃ​ខេត្ត​កំពង់​ធំ, សៀមរាប, ឧត្ត​មាន​ជ័យ និង​ខេត្ត​កំពង់​ឆ្នាំង ដោយ​មាន​សមាស​ភាព​ចូល​រួម​មក​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម គណៈ​កម្មា​ធិ​ការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​គណៈ​កម្មការ​ទន្លេ​មេ​គង្គ ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិ​ការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា៕

Hits: 1734