ដំណើរចុះទស្សនកិច្ចត្រួតពិនិត្យ និងជ្រើសរើសទីតាំងសម្រាប់ដំឡើងស្ថានីយ៍ជលសាស្ត្រ និងឧតុនិយមថ្មី (ថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០១៥)
Category: Drought Management Programme
(CNMC-DMP)
ព្រៃវែង៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានធ្វើដំណើរចុះទស្សនកិច្ចត្រួតពិនិត្យ និងជ្រើសរើសស្ថានិយ៍ជលសាស្ត្រ និងឧតុនិយម សម្រាប់បំពាក់ឧបករណ៍វាស់កំពស់ទឹក និងទឹកភ្លៀងស្វ័យប្រវត្តិ ចំនួន ០៣ស្ថានីយ៍ នៅទន្លេតូច ទន្លេវ៉ៃគោ និងស្រុកអង្គរបុរី ដែលដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមមកពីក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងគណៈកម្មការទន្លេមេគង្គ៕