Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​វាយ​តម្លៃ​ភាព​ងាយ​រង​គ្រោះ និង​ផល​ប៉ះ​ពាល់​ពី​គ្រោះ​រាំង​ស្ងួត (ថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០១៥)

(CNMC-DMP)

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​វាយ​តម្លៃ​ភាព​ងាយ​រង​គ្រោះ និង​ផល​ប៉ះ​ពាល់​ពី​គ្រោះ​រាំង​ស្ងួត នៅ​ក្នុង​ខេត្ត​កំពង់​ចាម និង​ខេត្ត​កំពង់​ឆ្នាំង ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ឯកឧត្តម សូ សុភ័ទ្ទ តំណាង​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេមេគង្គ និង​មាន​សមាស​ភាព​ចូល​រួម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​កំពង់ចាម ខេត្ត​កំពង់​ឆ្នាំង និង​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ​គឺៈ ១. វាយ​តម្លៃ​ភាព​ងាយ​រង​គ្រោះ និង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត នៅ​ក្នុង​ខេត្ត​ទាំង​ពីរ ២. កំណត់​មូល​ហេតុ និង​ឫស​គល់​នៃ​ផល​ប៉ះ​ពាល់ ៣. យុទ្ធ​សាស្ត្រ​កាត់​បន្ថយ និង​ជម្រើស​បន្ស៊ាំ សម្រាប់​គ្រោះ​រាំង​ស្ងួត ដែល​បាន​អនុវត្ត​នៅ​ក្នុង​តំបន់ និង៤. ប្រមូល​អនុសាសន៍ ដើម្បី​រៀប​ចំ​យុទ្ធសាស្ត្រ​នៅ​ថ្នាក់​ជាតិ៕

Hits: 1667