កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី លទ្ធផលនៃការសិក្សាវាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះនៃគ្រោះរាំងស្ងួត (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧)
Category: Drought Management Programme
សៀមរាប៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី លទ្ធផលនៃការសិក្សាវាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះនៃគ្រោះរាំងស្ងួត និងការសិក្សាវាយតម្លៃតម្រូវការនៃការកសាងសមត្ថភាព នៅខេត្តសៀមរាប ដោយមានសមាសភាពចូលរួមសរុបចំនួន ១៥រូប។
គោលបំណងនៃកិច្ចប្រជុំគឺ៖ ១. បង្ហាញលទ្ធផលនៃការសិក្សាវាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះនៃគ្រោះរាំងស្ងួត ២. បង្ហាញពីលទ្ធផលនៃការសិក្សាវាយតម្លៃតម្រូវការកសាងសមត្ថភាព ៣. ប្រមូលមតិ យោបល់ និងអនុសាសន៍ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួល និងបញ្ចប់របាយការណ៍ទាំងពីរ ៤. ពិភាក្សា និងឯកភាពលើអនុស្សរណៈយោគយល់គ្នាលើការសាងសង់ស្ថានីយ៍ជលសាស្ត្រ និងឧតុនិយម៕