Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី២ នៃ​គណៈ​កម្មាធិការ​សម្របសម្រួល​នាវាចរណ៍ (ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រុម​ការ​ងារ បាន​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​២ នៃ​គណៈ​កម្មាធិការ សម្រប​សម្រួល នាវាចរណ៍​​មេគង្គ កម្ពុជា-វៀតណាម នៅទីរួមខេត្ត សៀមរាប។

តំ​ណាង​ប្រតិភូ​កម្ពុជា ដឹក​នាំ​ដោយ​ឯកឧត្តម ចាន់ តារា អគ្គ​នាយក​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ និង​តំណាង​ប្រតិភូ​វៀតណាម ដឹកនាំដោយលោក Hoang Hong Giang អគ្គនាយករដ្ឋបាលផ្លូវទឹកវៀតណាម។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីរៀបចំការបង្កើត និងធ្វើសុខដុមកម្មស្តង់ដារបច្ចេកទេស ច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រង និងសុវត្ថិភាពដឹកជញ្ជូនផ្លូវទឹក៕

Hits: 568