Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី​១១ របស់​ក្រុម​សម្រប​សម្រួល និង​ជំនួយ​បច្ចេក​ទេស នៃ​កម្ម​វិធី​គ្រប់​គ្រង​ព័ត៌​មាន និង​ចំណេះ​ដឹង (ថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០១៥)

(MRC-IKMP)

បាងកក៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំលើកទី ១១ របស់ក្រុមសម្របសម្រួល និងជំនួយបច្ចេកទេស នៃកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង របស់ MRC នៅប្រទេសថៃ ដោយមានការចូលរួមពីសមាជិកក្រុមសម្របសម្រួលបច្ចេកទេស និងជំនួយបច្ចេកទេស ពីប្រទេសជាសមាជិក និងមន្ត្រីនៃលេខាធិការដ្ឋានសរុបចំនួន ២៨រូប។ សមាស​ភាពចូល​រួម​ពី​កម្ពុជា​រួម​មាន លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះ​ដឹង គជទមក លោក តុង សេង ប្រធាន​ការិយាល័យ​ស្រាវ​ជ្រាវ និង​​ព្យាករណ៍ទឹកជំនន់ នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និង​ឧតុនិយម និង​លោក គឺ ខេមលីន មន្ត្រីសម្របសម្រួលកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គជទមក។​

គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី​ពិភាក្សា​លើ​ការ​ងារ​បច្ចេក​ទេស និង​ទទួល​ការ​ណែនាំ ប្រឹក្សា​​យោបល់ និង​ការ​ឯក​ភាព​លើ​បញ្ហា​បច្ចេក​ទេស​លើ​ការ​ងារ (១) ម៉ូដែល និង​ឧបករណ៍​​បច្ចេក​ទេស និង (២) PDIES និង PWUM។

Hits: 3911