សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ម៉ូដែល គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក (ថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ម៉ូដែល គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងការគ្រប់គ្រងទិន្នន័យ ក្នុងអាងទន្លេមេគង្គ និងការបន្ស៊ីគ្នា រវាងកម្រិតជាតិ និងកម្រិតតំបន់ ដោយមានការចូលរួមពីក្រុមការងារ ម៉ូដែល ថ្នាក់ជាតិ មានតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ពិនិត្យលើប្រព័ន្ធ ម៉ូដែល ធនធានទឹកដែលធ្លាប់បានប្រើប្រាស់ និងបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា (២) ពិភាក្សាលើសេចក្តីព្រាងឯកសារទាំងនោះ សម្រាប់លើកកម្ពស់សមត្ថភាព ម៉ូដែល ធនធានទឹកថ្នាក់តំបន់ និងកំណត់លទ្ធភាពនៃការបន្ស៊ីគ្នារវាងថ្នាក់ជាតិ និងថ្នាក់តំបន់ (៣) ពិនិត្យពិភាក្សាលើលទ្ធភាពដែលធ្វើឱ្យប្រសើរឡើង ក្នុងការបង្កើត ម៉ូដែល និង (៤) ពិនិត្យលើលទ្ធភាពក្នុងការធ្វើឱ្យប្រសើរ និងការបង្កើតប្រព័ន្ធ ម៉ូដែល ធនធានទឹកថ្នាក់ជាតិ និងក្រុមជំនាញការជាតិ ដើម្បីគាំទ្រដំណើរការអភិវឌ្ឍ និងគ្រប់គ្រងធនធានទឹក៕
Hits: 2551