Developed by Khmer Focus

កិច្ច​ប្រជុំ​ក្រុម​បច្ចេកទេស ដើម្បី​ពិនិត្យ​ពិភាក្សា និង​វាយ​តម្លៃ​លើ​លទ្ធផល​នៃ​ម៉ូដែល​ជលសាស្ត្រ (ថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ក្រុម​ការងារ​កម្ពុជា ដឹក​នាំ​ដោយ​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​បច្ចេកទេស ដើម្បី​ពិនិត្យ​ពិភាក្សា និង​វាយតម្លៃ​លើ​លទ្ធផល​នៃ​ម៉ូដែល​ជលសាស្ត្រ សម្រាប់​សេណារីយ៉ូ​មេ និង​សេណារីយ៉ូ​រង នៃបណ្តា​គម្រោង​អភិវឌ្ឍន៍​ក្នុង​អាង​ទន្លេ​មេគង្គ ក្រោម​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​ទី​ក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ។

កិច្ចប្រជុំ បានសម្រេចលទ្ធផល រួមមាន៖ ១) បានឯកភាពបន្តយកឯកសាររបាយការណ៍ដែលមានកង្វះខាតទិន្នន័យ និងការផ្ទៀងផ្ទាត់កាន់តែប្រសើរ ដាក់ឆ្លងកិច្ចប្រជុំរបស់ប្រទេស ដើម្បីពិភាក្សាផ្តល់យោបល់បន្ថែមតាមវិស័យពាក់ព័ន្ធរបស់ប្រទេស (២) បានទទួលចំណេះដឹង និងការពង្រឹងសមត្ថភាពក្នុងដំណើរការផ្ទេរចំណេះដឹង ដល់ប្រទេសជាសមាជិក លើការងារម៉ូដែលទាក់ទងនឹងការសិក្សារបស់ក្រុមប្រឹក្សា ដែលនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តក្នុងប្រទេសជាសមាជិក៕

Hits: 440