Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី១៣ របស់​ក្រុម​ពិនិត្យ​បច្ចេកទេស សម្រាប់​នីតិ​វិធី​ស្តីពី ការ​ថែ​រក្សា​ធារ​ទឹក​លើ​ទន្លេ​មេ (ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧)

សៀមរាប៖ ក្រុម​ការ​ងារ​កម្ពុជា ដឹក​នាំ​ដោយ​ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រូម​កិច្ច​ប្រជុំ​លើក​ទី១៣ របស់​ក្រុម​ពិនិត្យ​បច្ចេកទេស សម្រាប់​នីតិ​វិធី​ស្តីពី ការ​ថែ​រក្សា​ធារ​ទឹក​លើ​ទន្លេ​មេ (PMFM) របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី (១) ពិនិត្យ​ឡើងវិញ​នូវលទ្ធផលនៃការអនុវត្តនីតិវិធី តាមរយៈវិធីសាស្រ្តរៀនបណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ សម្រាប់ឆ្នាំ២០១១-២០១៥  (២) ពិភាក្សា និងឯកភាពលើសេចក្តីព្រៀងគោលការណ៍ណែនាំបច្ចេកទេស សម្រាប់ដាក់ឆ្លងគណៈកម្មាធិការរួម MRC ពិនិត្យ និង (៣) ឯកភាពការណែនាំលើការៀបចំឯកសារវាយតម្លៃការអនុវត្តនីតិវិធីឆ្នាំ២០១៦-២០២០៕

Hits: 445