Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ​លើ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា MRC (ថ្ងៃទី ១០-១១ ខែតុលា ឆ្នាំ២០១៧)

ព្រះសីហនុ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល និង​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ និង​សម្របសម្រួល កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ​លើ​លទ្ធផល​នៃ​ការ​សិក្សារបស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការទន្លេមេគង្គ ការវាយតម្លៃសេណារីយ៉ូមេ និងសេណារីយ៉ូរង នៃការអភិវឌ្ឍក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ (១) ពិភាក្សា និងប្រមូលមតិយោបល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ លើលទ្ធផលសេណារីយ៉ូមេ និងសេណារីយ៉ូរង នៃគម្រោងអភិវឌ្ឍតាមដងទន្លេមេគង្គភាគខាងក្រោម (២) ពិភាក្សា និងផ្តល់យោបល់បច្ចេកទេស សម្រាប់កែសម្រួលលើលទ្ធផលនៃការសិក្សា (៣) ធ្វើការសន្និដ្ឋានលើលទ្ធផលនៃការសិក្សា ដើម្បីទទួលបានការឯកភាពពីក្រសួងស្ថាប័ន-ពាក់ព័ន្ធ និង(៤) ពិនិត្យលើផែនការអនុវត្តន៍ សម្រាប់ការផ្សព្វផ្សាយ និងផ្ទេរចំណេះដឹង៕

Hits: 449