កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងឯកភាពលើលទ្ធផលនៃការសិក្សា (ថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងឯកភាពលើលទ្ធផលនៃការសិក្សា របស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ សម្រាប់ត្រៀមកិច្ចប្រជុំលើកទី១០ របស់ក្រុមការងារបច្ចេកទេសថ្នាក់តំបន់ ដោយមានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារលេខាធិការដ្ឋាន MRC។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ពិនិត្យពិភាក្សា និងប្រមូលមតិយោបល់ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ លើវឌ្ឍនភាពនៃលទ្ធផលសេណារីយ៉ូមេ និងសេណារីយ៉ូរង ពីការសិក្សារបស់ក្រុមប្រឹក្សា (២) ពិភាក្សា និងផ្លាស់ប្តូរយោបល់បច្ចេកទេសអំពី ការកែលំអលទ្ធផលនៃការសិក្សា (៣) ធ្វើការសន្និដ្ឋានលើលទ្ធផលសេណារីយ៉ូ និងរកការឯកភាពពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង (៤) ពិនិត្យលើផែនការអនុវត្តន៍ សម្រាប់ការផ្សព្វផ្សាយ និងផ្ទេរចំណេះដឹងសម្រាប់ឆ្នាំ២០១៨៕
Hits: 2418