Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការបញ្ចប់របាយការណ៍ នៃការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានទិន្នន័យ (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧)

វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈ​កម្មការទន្លេមេគង្គ បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់ស្តីពី ការបញ្ចប់របាយការណ៍ នៃការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានទិន្នន័យប្រព័ន្ធធារាសាស្រ្ត ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយមានការចូលរួមពីប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងមន្រ្តីលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំ​ដើម្បី៖ (១). បង្ហាញលទ្ធផលស្តីពី ការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានទិន្នន័យប្រព័ន្ធធារាសាស្រ្ត (២). ពិភាក្សា និងផ្តល់យោបល់ លើរបាយការណ៍បច្ចេកទេសថ្នាក់តំបន់ស្តីពី ការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានទិន្នន័យប្រព័ន្ធធារាសាស្រ្ត ក្នុងអាងទន្លេមេគង្គភាគខាងក្រោម និង(៣).ពិភាក្សារកការឯកភាពពីប្រទេសជាសមាជិកនីមួយៗ ដើម្បីផ្សព្វផ្សាយ និងចែកចាយទិន្នន័យ-ព័ត៌មាន ដែលបានផលិត ស្របទៅតាមនីតិវិធី PDIES របស់គណ:កម្មការទន្លេមេគង្គ៕

Hits: 406