Developed by Khmer Focus

វគ្គបណុះបណ្ដាលថ្នាក់តំបន់ស្ដីពី ការប្រើប្រាស់ម៉ូដែល URBS (ថ្ងៃទី ២៤-២៦ ខែមករា ឆ្នាំ២០១៨)

សៀមរាប៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​វគ្គ​បណុះ​បណ្ដាល​ថ្នាក់​តំបន់​ស្ដីពី ការ​ប្រើប្រាស់​ម៉ូដែល URBS សម្រាប់​ព្យាករណ៍​ជំនន់​ទឹក​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ នៃ​ប្រទេស​ជា​សមាជិក និង​មន្រ្តី​នៃ​លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ។

គោលបំណង​នៃវគ្គ​បណុះបណ្ដាល​គឺដើម្បី (១). ណែនាំអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ម៉ូដែល URBS (២). ផ្ដល់ការយល់ដឹងអំពីភាសាម៉ូដែល វិធីសាស្រ្ដកែតម្រូវ rating curves និងធ្វើការកែសម្រួលលទ្ធផលម៉ូដែល ដោយប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យ URBS និង (៣). ធ្វើការកែសម្រួលលទ្ធផលពីម៉ូដែល និងកំណត់ប៉ារ៉ាម៉ែត្រសំខាន់សម្រាប់ការសិក្សារវាយតម្លៃពីផលប៉ះពាល់៕

Hits: 2580