Developed by Khmer Focus

សិក្ខា​សា​លា​ស្តី​ពី ស្ថាន​ភាព​អនុវត្ត​គម្រោង​ឆ្លង​ដែន​រវាង​កម្ពុជា-​ឡាវ (ថ្ងៃទី ១៤-១៥ ខែកញ្ញា ឆ្នាំ២០១៥)

(MRC-M-IWRM)

រាជធានី​ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) បានរៀបចំសិក្ខាសាលាស្តីពី ស្ថានភាពអនុវត្តគម្រោងគ្រប់គ្រងជលផលឆ្លងដែន ក្នុងទន្លេមេគង្គ-សេកុង ក្នុងខេត្តស្ទឹងត្រែង-ក្រចេះ និងចំប៉ាសាក់-អាតាពើ រវាងកម្ពុជា និងឡាវ ដែលមានមន្រ្តីក្រុមការងារនៃប្រទេសកម្ពុជា ឡាវ មន្រ្តីជំនាញ MRCS និងមន្រ្តីជំនាញនៃធនាគារពិភពលោក សរុបចំនួន ២៣រូប។

អង្គសិក្ខា​សា​លា​បាន​ពិនិត្យ និង​ពិភាក្សា​លើ​ការ​វិវត្ត​រីក​ចម្រើន​នៃ​ការ​អនុវត្ត​គម្រោង​កន្លង​មក ដែល​មាន​ស្ថាប័ន​ជល​ផល​នៃ​ប្រទេស​ទាំង​ពីរ​អនុវត្ត និង​បាន​ពិភាក្សា​លើ​សំណើ​កែ​សម្រួល​ផល​សម្រេច (Outcomes) ទាំង ៣ នៃ​គម្រោង​ដែល​បាន​ស្នើ​ឡើង​ដោយ​ក្រុម​ការ​ងារ​ធនា​គារ​ពិភព​លោក ដើម្បី​កាន់​តែ​ច្បាស់​លាស់ និង​ងាយ​ស្រួល​អនុវត្ត​សម​ស្រប​ទៅ​នឹង​បរិបទ​នៃ​គម្រោង​គ្រប់​គ្រង​ជល​ផល ក្រោម​ជំនួយ​របស់​ធនា​គារ​ពិភព​លោក​នៅ​ថ្នាក់​តំបន់ ឆ្លង​ដែន និង​ថ្នាក់​ជាតិ នៃ​ប្រទេស​កម្ពុជា និង​ឡាវ។

អង្គសិក្ខា​សា​លា​បាន​ពិភាក្សា និង​ឯក​ភាព​លើ​សំណើ​ផល​សម្រេច​ថ្មី និង​បាន​ធ្វើ​ការ​កែ​សម្រួល​នូវ​សកម្ម​ភាព ពេល​វេលា​អនុវត្ត ពិភាក្សា​ការ​ធ្វើ​សេចក្តី​រាយការណ៍​បច្ចេក​ទេស យន្ត​ការ​អនុវត្ត​គម្រោង និង​យន្ត​ការ​សម្រប​សម្រួល​អនុវត្ត​គម្រោង​ឆ្លង​ដែន ក្នុង​នោះ​ពង្រឹង​តួ​នា​ទី​នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ នៃ​ប្រទេស​កម្ពុជា និង​ឡាវ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​លើ​កិច្ច​ការ​ឆ្លង​ដែន និង​ការ​ផ្តល់​ជំនួយ​បច្ចេក​ទេស​ពី​លេខា​ធិការ​ដ្ឋាន MRCS៕

Hits: 3762