Developed by Khmer Focus

វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​តំបន់​ស្ដីពី វិធី​សាស្ត្រ​ទំនាក់​ទំនង និង​ផ្សព្វ​ផ្សាយ ក្រោម​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ឆ្លង​ដែន (ថ្ងៃទី ០៤-០៦ ខែតុលា ឆ្នាំ២០១៦)

វៀងច័ន្ទ៖ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​តំបន់​ស្ដីពី វិធីសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយ ក្រោម​គម្រោង គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ឆ្លង​ដែន នៅ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​អ្នក​ចូល​រួម​មក​ពី​ប្រទេស​ជា​សមាជិក MRC (កម្ពុជា ឡាវ ថៃ និង​វៀតណាម) សរុប​ចំនួន ៤០រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានចំនួន ១០រូប ដែលជាមន្ត្រីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប រដ្ឋបាលជលផល និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ជូនដល់អ្នកចូលរួមទាំងអស់ នូវការអនុវត្តជាក់ស្តែង ក្នុងការរៀបចំអត្ថបទ និងវីដេអូខ្លីៗ សម្រាប់ការផ្សព្វផ្សាយអំពីសកម្មភាពនៃការអនុវត្តគម្រោង៕

Hits: 1034