Developed by Khmer Focus

សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្តីពី ការ​បង្កើត ពង្រឹង និង​គ្រប់​គ្រង​សហគមន៍ ក្នុង​បរិបទ​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ (ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦)

បាត់ដំបង៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង នៃគណៈ​កម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ឯកឧត្តម ហ៊ែល តូនី អគ្គ​លេខា​ធិការ នៃ​អាជ្ញាធរ​ទន្លេសាប ជា​គណៈ​អធិបតី សហប្រធាន ដឹកនាំ​អង្គ​សិក្ខា​សា​លា​បណ្ដុះ​បណ្ដាល​ស្តី​ពី ការ​បង្កើត ពង្រឹង និង​គ្រប់​គ្រង​សហគមន៍ ក្នុង​បរិបទ ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ។ សិក្ខា​កាម​ចូល​រួម​មាន​ចំនួន ៣១រូប ជាមន្រ្តី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីអាជ្ញាធរទន្លេសាប ជំនាញការជាតិ សហគមន៍រហាលសួងស្តីក្រោម មេឃុំព្រែកលួង អភិបាលស្រុកឯកភ្នំខេត្តបាត់ដំបង។

សិក្ខាសាលានេះ គឺជាសកម្មភាពរបស់គម្រោងគ្រប់គ្រងអាងទន្លេសាប និងទន្លេសុងក្លារវាងកម្ពុជា និងថៃ របស់គណៈកម្មការទន្លេមេគង្គ ក្រោមជំនួយរបស់ធនាគារពិភពលោក ដែលបានជ្រើសយកសហគមន៍រហាលសួងស្តីក្រោម ជាគំរូសម្រាប់ចែករំលែកការយល់ដឹងក្នុងបរិបទ គ្រប់គ្រងធនធានជលផល សិទ្ធិអំណាចនៃសហគមន៍ និងការបន្ស៊ាំ និងភាពអំណត់ធន់នឹងការប្រែប្រួលអាកាសធាតុ។

  • អង្គសិក្ខាសាលាបានដំណើរការ និងសម្រេចលទ្ធផលរួមមាន៖
    ផ្តល់ជូននូវចំណេះដឹងដល់សិក្ខាកាមអំពីមូលដ្ឋានគ្រឹះនៃការកសាងសមត្ថភាពសហគមន៍ ផ្អែកលើគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ និងទស្សននិរន្តរភាពសហគមន៍
  • ពិភាក្សាអំពីតម្រូវការជាក់ស្តែង និងយុទ្ធសាស្រ្តរបស់សហគមន៍ និងភាពប្រឈមនានាដែលសហគមន៍ជួបប្រទះ និងបទពិសោធន៍នានា និង
  • ពិភាក្សាកំណត់ដំណោះស្រាយតាមរយៈសំណើអន្តរាគមន៍ដែលស្នើឡើងដោយសហគមន៍ដើម្បីពង្រឹងអភិបាលកិច្ចល្អក្នុងសហគមន៍៕

Hits: 2757