Developed by Khmer Focus

កិច្ច​ប្រជុំ​បូក​សរុប​ការ​ងារ​សម្រាប់​ជួយ​គាំ​ទ្រ​ដំណើរ​ការ​អនុវត្ត​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ តំណាក់កាល​ទី៣ នៅ​កម្ពុជា (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦)

ភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា (CNMC) បាន​បើក​កិច្ច​ប្រជុំ​បូកសរុប​ការងារ​រយៈពេល​ ០៥ថ្ងៃ បន្ទាប់​ពី​បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​ក្រុម​បេសកកម្ម​ធនាគារ​ពិភព​លោក ដែល​បាន​មក​បំពេញ​ការងារ ដឹក​នាំ​ដោយ​លោក Greg Browder ប្រធាន​ក្រុម ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ សម្រាប់​ជួយ​គាំទ្រ​ដំណើរ​ការ​អនុវត្ត​គម្រោង​គ្រប់គ្រងធនធានទឹកចម្រុះ តំណាក់កាលទី៣ នៅកម្ពុជា។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តី CNMC មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីរដ្ឋបាលជលផល និងក្រុមការងាបេសកកម្ម សរុបចំនួន ២២រូប។

ឯកឧត្ត តែ ណាវុធ អគ្គលេខាធិការ CNMC បានថ្លែងអំណរគុណ ជាមួយនិងការវាយតម្លៃភាពរីកចម្រើននៃដំណើរការ ចាប់ផ្តើមអនុវត្តន៍ការងារជាបណ្តើៗ សម្រាប់សមាសភាគគម្រោងនីមួយៗ ដូចជាកិច្ចការគ្រប់គ្រងគម្រោង ការជ្រើសរើសជំនាញការជាតិអន្តរជាតិ ការរៀបចំ និងគ្រប់គ្រងហិរញ្ញវត្ថុ និងការកសាងផែនការការងារបន្តទៅថ្ងៃមុខ សម្រាប់សមាសភាគទាំងពីរ។ លទ្ធផលជាក់ស្តែង គឺតាមរយៈសិក្ខាសាលានាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ដែលបានឯកភាពលើចង្កោមការងារសម្រាប់ការគ្រប់គ្រងធនធានទឹកអាងទន្លេ និងរៀបចំប្រព័ន្ធគ្រប់គ្រងជលសាស្រ្ត និងឧតុនិយមនៅភូមិភាគឦសាន។

កិច្ចប្រជុំបានឯកភាពកំណត់សកម្មភាពពីពេលនេះ រហូតដល់ បេសកកម្មលើកក្រោយ នាថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ២០១៧ ដើម្បីតាមដាន និងវាយតម្លៃដំណើរការវិវត្តនៃការអនុវត្តគម្រោង៕

 

Hits: 1118