Developed by Khmer Focus

សិក្ខា​សាលា​ស្តីពី ការ​កសាង​ផែនការ​គ្រប់គ្រង​ជលផល​រួម រវាង​កម្ពុជា និងឡាវ ក្រោម​គម្រោង​គ្រប់គ្រង​ជលផល​ឆ្លងដែន​មេគង្គ-សេកុង រវាង​កម្ពុជា-ឡាវ (ថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០១៧)

សៀមរាប៖ សិក្ខា​សាលា​ស្តីពី ការ​កសាង​ផែនការ​គ្រប់គ្រង​ជលផល​រួម រវាង​កម្ពុជា និងឡាវ ក្រោម​គម្រោង​គ្រប់គ្រង​ជលផល​ឆ្លងដែន​មេគង្គ-សេកុង រវាង​កម្ពុជា-ឡាវ បាន​រៀបចំ​ធ្វើ​នៅ​ទីរួម​ខេត្តសៀមរាប ដោយ​មាន​អ្នក​ចូលរួមជាមន្រ្តីតំណាងកម្ពុជា មន្រ្តីតំណាងឡាវ និងមន្រ្តី​គណៈកម្មការទន្លេមេគង្គ សរុបចំនួន ២០រូប។ ដោយឡែកមន្រ្តីតំណាងកម្ពុជាមានចំនួន ០៤រូប មកពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ០២រូប និងមន្រ្តីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចំនួន ០២រូប។

សិក្ខាសាលានេះមានគោលបំណងឱ្យអ្នកពាក់ព័ន្ធជាពិសេស ភាគីកម្ពុជា និងឡាវ រៀបចំបង្កើតផែនការគ្រប់គ្រងជលផលឆ្លងដែនរួម ដែលជាផលសម្រេចចុងក្រោយបន្ទាប់ពីផលសម្រេចទី១ ស្តីពីការកំណត់នូវបញ្ហារួម និងកំពុងអនុវត្តផលសម្រេចទី២ ស្តីពីការកំណត់យន្តការសម្របសម្រួលរួម ដែលកំពុងតែរៀបចំដោយក្រុមការងាររបស់គម្រោងដែលបានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០១៤ មក។ គម្រោងគ្រប់គ្រងជលផលឆ្លងដែនមេគង្គ-សេកុង រវាងកម្ពុជា-ឡាវ និងបញ្ចប់ក្នុងឆ្នាំ២០១៧ នេះ បន្ទាប់ពីផែនការគ្រប់គ្រងជលផលរួមត្រូវបានកសាងឡើង ដែលវានឹងធានាឱ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងជលផលឆ្លងដែនតាមបណ្តាខេត្តជាប់ព្រំដែនរួមមានខេត្តក្រចេះ ស្ទឹងត្រែង របស់កម្ពុជា និងខេត្តចំប៉ាសាក់ និងអាតាពឺ របស់ឡាវ៕

Hits: 1000