សិក្ខាសាលាលើកទី២ ស្តីពី ការចូលរួមថត និងផ្លាស់ប្ដូរវីដេអូ (ថ្ងៃទី ១៤-១៦ ខែមីនា ឆ្នាំ២០១៧)
សងក្លា៖ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ សមាសភាគទំនាក់ទំនងដើម្បីគាំទ្រដល់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន រវាងបឹងទន្លេសាប នៃប្រទេសកម្ពុជា និងទន្លេសងក្លា នៃប្រទេសថៃ បានរៀបចំសិក្ខាសាលាលើកទី២ ស្តីពី ការចូលរួមថត និងផ្លាស់ប្ដូរវីដេអូ ដោយមានការចូលរួមពីក្រុមកាងារកម្ពុជារួមមាន អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងសមាជិកសហគមន៍នេសាទរហាលសួងស្ដីក្រោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងក្រុមការងារមកពីប្រទេសថៃ។ គួរបញ្ជាក់ថា សិក្ខាសាលាលើកទី១ បានរៀបចំឡើងនាពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៦ នៅសហគមន៍នេសាទរហាលសួងស្ដីក្រោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយលើកយកនូវប្រធានបទចំនួន៤ ដើម្បីផលិតជាវីដេអូរួមមាន៖ ១) ស្ត្រីដើម្បីអភិវឌ្ឍន៍ និងអភិរក្ស ២) ការប្រតិបត្តិផ្នែកអភិរក្ស ៣) និរន្តរភាពនៃការនេសាទ និងការអភិរក្ស និង ៤) ការបន្ស៊ាំនិងការប្រែប្រួលអកាសធាតុ និងទឹកជំនន់ និងវីដេអូស្តីពីការបណ្ដុះបណ្ដាលពីវិធីសាស្ត្រថត ដែលវីដេអូទាំងនេះបានផលិតរួច និងមាននៅលើ YouTube (https://youtu.be/gJMcNbOXhVY, https://youtu.be/YjR8u81G1kw, https://youtu.be/_SDtrwarBE8, https://youtu.be/up34jxD1UUM, https://youtu.be/nH-WUQLwfFY)។ សិក្ខាសាលាលើកទី២ នាពេលនេះ បានរៀបចំឡើងនៅខេត្តសងក្លា ប្រទេសថៃ ដោយក្រុមការងារនៃប្រទេសកម្ពុជា និងក្រុមការងារនៃប្រទសថៃ បានចុះទៅថតនៅទៅតាំងបីផ្សេងគ្នា ដោយលើកយកប្រធានបទចំនួន៣ សម្រាប់ថតរួមមាន៖ ១) ការចូលរួមរបស់យុវជនក្នុងការអប់រំ ផ្សព្វផ្សាយ សម្រាប់កាត់បន្ថយផល់ប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នៅតំបន់រ៉ាំសា ថាលេណយ ២) ភាពជោគជ័យនៃការអភិរក្សជលផល របស់សហគន៍នេសាទ បានឆុងហ្វឿន និង ៣) ការលើកកម្ពស់ស្ត្រីដើម្បីបង្ការគ្រោះមហន្តរាយ នៅឃុំ ថាហ៊ីន។ បន្ទាប់ពីការថត ក្រុមការងារទាំងពីរនឹងផលិត រួចផ្លាស់ប្តូរ ផ្សព្វផ្សាយនៅសហគមន៍ និងដាក់លើ YouTube៕
Hits: 2754