Developed by Khmer Focus

សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​គ្រប់គ្រង​ទីជម្រាល​ដោយ​និរន្តរភាព (ថ្ងៃទី ១៥-១៦ ខែសីហា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខាធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​ចំនួន ១០រូប ដែល​អញ្ជើញ​មក​ពី​តំណាង​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន អាជ្ញាធរ​ទន្លេសាប គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត (កំពង់ធំ ក្រចេះ សៀមរាប) ចូល​រួម​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​គ្រប់គ្រង​ទីជម្រាល​ដោយនិរន្តរភាព ក្នុងអាងទន្លេមេគង្គភាគខាងក្រោម និងមានការចូលរួមពីប្រទេសជាសមាជិក និងមន្រ្តីលេខាធិការដ្ឋាន MRC សរុបចំនួន ៥៧រូប។

គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីចែករំលែកចំណេះដឹង និងកំណត់បញ្ហាប្រឈមសំខាន់ៗ និងសកម្មភាពអាទិភាពនៃផែនការគ្រប់គ្រងទីជម្រាលដោយនិរន្តរភាព ក្នុងអាងទន្លេមេគង្គភាគខាងក្រោម៕

Hits: 2730