Developed by Khmer Focus

MRC Media Training for Senior Management (ថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ មន្ត្រី​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា 0៣​រូប ដឹក​នាំ​ដោយ​ឯក​ឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង លោក អ៊ូ សុផាណា ប្រធាន​នាយក​ដ្ឋាន​រដ្ឋ​បាល និង​ហិរញ្ញ​វត្ថុ និង​លោក​ ស៊ិន សំណាង ប្រធាន​នាយក​ដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស បាន​ចូល​រួម​សិក្ខា​សា​លា​បណ្តុះ​បណ្តាល (MRC Media Training for Senior Management) នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ និង​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​ប្រទេស​ជា​សមាជិក និង​លេខាធិការដ្ឋាន MRC សរុបចំនួន ២០នាក់។

សិក្ខាសាលានេះមានគោលបំណង (១)​ បង្កើនប្រសិទ្ធភាពជំនាញធ្វើសម្ភាសន៍ និងជំនាញនិយាយជាសាធារណ: (២)​​ ដើម្បីយល់ដឹងពីការងារសារព័ត៌មាន (៣) ដំណោះស្រាយជាមួយដំណឹងមិនត្រឹមត្រូវ លំអៀង និង (៤) រៀបចំអត្ថបទព័ត៌មានប្រកបដោយខ្លឹមសារវិជ្ជមាន ត្រឹមត្រូវ ដោយផ្អែកតាមគោលការណ៍សារព័ត៌មាន (សម្ភាសន៍ សេចក្តីថ្លែងការសង្ខេប និងសេចក្តីប្រកាសព័ត៌មាន)៕

Hits: 2525