Developed by Khmer Focus

សិក្ខា​សាលា​ទ្វេ​ភាគី​ថ្នាក់​តំបន់ ស្តីពី ការ​គ្រប់គ្រង​ជលផល​ឆ្លងដែន (ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧)

ប៉ាក់សេ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការ​ងារ​កម្ពុជា ចំនួន ០៥រូប តំណាង​មក​ពី​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រក្ខាប្រមាញ់ និង​នេសាទ និង​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​សិក្ខា​សាលា​ទ្វេភាគី​ថ្នាក់​តំបន់ ស្តីពី ការ​គ្រប់គ្រង​ជលផល​ឆ្លង​ដែន​ទន្លេមេគង្គ និង​ទន្លេសេកុង (កម្ពុជា-ឡាវ) នៅ​ទីក្រុង​ប៉ាក់សេ ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ ដោយមានការចូលរួមពីប្រទេសឡាវ មន្រ្តីលេខាធិការដ្ឋាន MRC និងមន្រ្តីអង្គការ SEAFDEC សរុបចំនួន ១៨រូប។

គោលបំណង និងលទ្ធផលនៃសិក្ខាសាលានេះ ១)- បានធ្វើបច្ចុប្បន្នភាពនៃដំណើរការកសាងផែនការគ្រប់គ្រងជលផលរួម ២)- បានពិនិត្យ និងពិភាក្សាលើដំណើរការរៀបចំយន្តការសហប្រតិបត្តិការសម្រាប់រៀបចំ និងអនុវត្តន៍ផែនការគ្រប់គ្រងជលផលឆ្លងដែនរួមនៃប្រទេសទាំងពីរ  ៣)- បានធ្វើបច្ចុប្បន្នភាពនៃដំណើរការត្រួតពិនិត្យតាមដានជលផល និង ៤)- បានធ្វើបច្ចុប្បន្នភាពនៃផែនការអនុវត្តន៍គម្រោងឆ្នាំ ២០១៧ សម្រាប់ប្រទេសទាំងពីរ៕

Hits: 2525