Developed by Khmer Focus

កិច្ច​ប្រជុំ​ការងារ​សម្រប​សម្រួល​ការ​អនុវត្ត​គម្រោង (ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧)

ដាណាង៖ ក្រុម​ការងារ​នៃ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួមកិច្ច​ប្រជុំ​ការងារ សម្រប​សម្រួល​ការ​អនុវត្ត​គម្រោង គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ ដែល​រៀប​ចំ​ឡើង​ដោយ​លេខាធិកាដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​ទីក្រុង ដាណាង ប្រទេស​វៀតណាម។

កិច្ចប្រជុំនេះធ្វើឡើងដើម្បី (I) ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង (II) ពិនិត្យមើលលើស្ថានភាពថវិការរបស់គម្រោង និង (iii) ពិភាក្សាលើភាពប្រឈមនានា ដើម្បីរកវិធានការដោះស្រាយសំដៅជុំរុញការអនុវត្តគម្រោងឱ្យបានរលូន ស្របតាមផែនការដែលបានកំណត់ថានឹងបញ្ចប់គម្រោងនេះក្នុងពាក់កណ្តាលឆ្នាំ២០១៨ ខាងមុខ៕

Hits: 389