សិក្ខាសាលាបណ្តុះបណ្តាលស្តីពី កិច្ចពិភាក្សាបច្ចេកទេស ការគ្រប់គ្រង និងការអភិវឌ្ឍអាងទន្លេ (ថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០១៧)
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី កិច្ចពិភាក្សាបច្ចេកទេស ការគ្រប់គ្រង និងការអភិវឌ្ឍអាងទន្លេ ដើម្បីបង្កើនសមត្ថភាព របស់មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រសួង មន្ទីរ ធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង បានថ្លែងបើក និងសម្របសម្រួលអង្គសិក្ខាសាលា ដោយមានមន្រ្តីពាក់ព័ន្ធចូលរួម ដែលជាមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីនៃក្រសួង ធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី មន្រ្តីរដ្ឋបាលជលផល និងមន្រ្តីធនាគារពិភពលោក និងលោកគ្រូឧទ្ទេសនាម យ៉ាន យ៉ាប់ ជនជាតិឥណ្ឌូនេស៊ី ប្រធានអង្គការបណ្តាញទឹក តំបន់អាស៊ីអាគ្នេយ៌។
គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពរបស់មន្រ្តីអនុវត្តន៍គម្រោង ដើម្បីយល់ដឹងបរិបទ និងទស្សនៈនៃការកសាង និងអនុវត្តន៍ផែនការយុទ្ធសាស្រ្ត ទស្សនៈជាមូលដ្ឋាន និងដំណើរការរៀបចំគ្រប់គ្រងធនធានទឹក និងអាងទន្លេ និងដើម្បីយកទៅអនុវត្តន៍ជាក់ស្តែង ក្នុងការងារអនុវត្តន៍គម្រោង បានយល់ដឹងច្បាស់ពីទស្សនៈគំនិតអភិវឌ្ឍន៍ និងគ្រប់គ្រងធនធនទឹក និងអាងទន្លេ ផ្អែកតាមគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ ផែនការយុទ្ធសាស្រ្ត បានស្វែងយល់ពីខ្លឹមសារក្នុងបរិបទគម្រោង និងបានពិភាក្សាផុលផុសពីតួនាទីរបស់ក្រុមការងារ ក្នុងការចូលរួមអនុវត្តន៍គម្រោង ជាមួយក្រុមជំនាញការ ដែលនឹងត្រូវជ្រើសរើសមកជួយដល់ដំណើរការអនុវត្តន៍គម្រោង៕
Hits: 2730