កិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកណ្តាល (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧)
កណ្ដាល៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូចម្រុះ រួមមានភាគីវៀតណាម មន្ត្រីទទួលបន្ទុកគម្រោង នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ តំណាងធនាគារពិភពលោក ក្រសួងធនធានទឹក និងឧតុនិយម អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការជាតិ នៃក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។
កិច្ចប្រជុំនេះក្នុងគោលបំណង ស្វែងយល់អំពីបញ្ហាទាក់ទងនឹងការប្រើប្រាស់ទឹក តាមបណ្តោយព្រំដែន និងពីយន្តការដោះស្រាយបញ្ហា ទាក់ទងនឹងការគ្រប់គ្រងធនធានទឹកចម្រុះ តាមបណ្តោយព្រំដែន រវាងខេត្តកណ្តាលរបស់កម្ពុជា និងខេត្តអាំងយ៉ាងរបស់វៀតណាម និងបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេនៅតំបន់ជ្រៃធំ៕
Hits: 2456