Developed by Khmer Focus

កិច្ចប្រជុំជាមួយអាជ្ញាធរខេត្តតាកែវ (ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧)

តាកែវ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ចម្រុះ រួម​មាន​ភាគី​វៀតណាម មន្ត្រី​ទទួល​បន្ទុក​គម្រោង នៃ​លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ តំណាង​ធនាគារ​ពិភពលោក ក្រសួង​ធនធានទឹក និង​ឧតុនិយម អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជំនាញ​ការ​ជាតិ នៃ​ក្រុម​ការងារ​គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ចូលរួមកិច្ចប្រជុំជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ រួចបានបន្តជួបប្រជុំជាមួយអាជ្ញាធរស្រុកគីរីវង្ស នៅសាលាស្រុកគីរីវង្ស រួចបន្តចុះជួបពិភាក្សាជាមួយអាជ្ញាធរឃុំភ្នំដិន និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹក នៅសាលាឃុំភ្នំដិន រួចបានបន្តឆ្លងព្រំដែនទៅកាន់ទឹកដីវៀតណាម។ នៅរសៀលថ្ងៃដដែលបានបន្តចុះទស្សនកិច្ចសិក្សា Rubber Dam ក្នុងស្រុកទិនបៀន ខេត្តអាំងយ៉ាង ប្រទេសវៀតណាម។

កិច្ចប្រជុំ និងការចុះធ្វើទស្សនកិច្ចទាំងនេះគឺក្នុងគោលបំណង ស្វែងយល់អំពីបញ្ហាទាក់ទងនឹងការប្រើប្រាស់ទឹក តាមបណ្តោយព្រំដែន និងពីយន្តការដោះស្រាយបញ្ហា ទាក់ទងនឹងការគ្រប់គ្រងធនធានទឹកចម្រុះ តាមបណ្តោយព្រំដែនរវាងខេត្តតាកែវរបស់កម្ពុជា និងខេត្តអាំងយ៉ាងរបស់វៀតណាម៕

Hits: 404