សិក្ខាសាលាស្តីពី ការគ្រប់គ្រងធនធានទឹក និងសន្តិសុខស្បៀង (ថ្ងៃទី ០៥-០៧ ខែធ្នូ ឆ្នាំ២០១៧)
ចិន៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តី ក្រសួងធនធានទឹក និងឧុនិយម បានចូលរួមសិក្ខាសាលាស្តីពី ការគ្រប់គ្រងធនធានទឹក និងសន្តិសុខស្បៀង នៅក្រុងប៉េកាំង ប្រទេសចិន ដែលរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡាងឆាង-មេគង្គ និងដោយមានវត្តមានរបស់មន្រ្តីតំណាងក្រសួង ស្ថាប័នមកពីប្រទេសទាំង៦ រួមមាន ចិន ភូមា ថៃ ឡាវ វៀតណាម និងកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ។
សិក្ខាសាលានេះមានគោលបំណងសំខាន់គឺ ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងទស្សនទាន ជុំវិញការគ្រប់គ្រងធនធានទឹក និងសន្តិសុខស្បៀង ក្នុងប្រទេសក្នុងអាងទន្លេមេគង្គក្រោម ប្រទេសចិន និងភូមា និងចូលរួមលំហាត់ជាក់ស្តែងកំណត់អាទិភាព និងដំណោះស្រាយផ្អែកតាមបរិបទ និងតម្រូវការនៃប្រទេសនីមួយៗ និងចូលរួមមតិយោបល់ជុំវិញសេចក្តីព្រាងគំនិតកសាងផែនការសកម្មភាព៥ឆ្នាំ ២០១៨ ដល់ ២០២២ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡាងសាងមេគង្គ៕
Hits: 2524