Developed by Khmer Focus

កិច្ចប្រជុំរួមស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន (ថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ២០១៨)

ហានូយ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​រួម​ស្តីពី គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ឆ្លងដែន ក្នុង​តំបន់អនុអាង​សេសាន-ស្រែពក និង​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​វៀតណាម​ដែល​ជា​ម្ចាស់ផ្ទះ មន្ត្រី​លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ ជំនាញ​ការ​ជាតិ និង​មន្ត្រី​ធនាគារ​ពិភពលោក។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ ១). ពិភាក្សាលើឯកសារស្តីពី ជម្រើសយន្តការសម្រាប់កិច្ចសហប្រតិបត្តិការ លើការងារគ្រប់គ្រងទឹកឆ្លងដែន រវាងកម្ពុជា-វៀតណាម ២). ពិនិត្យលទ្ធភាពលើការកែលំអរ និងឯកភាពគ្នាលើជម្រើសយន្តការសហប្រតិបត្តិការរួម និង ៣). កសាងផែនការ និងសកម្មភាពសម្រាប់អនុវត្តន៍យន្តការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

Hits: 495