Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី៤ របស់គណៈកម្មាធិការតម្រង់ទិស នៃកម្មវិធីកសិកម្ម និងធារាសាស្រ្ត (ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥)

(MRC-AIP)

ហូជីមិញ៖ គណៈ​កម្មការ​ទន្លេមេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​​លើក​ទី ៤ របស់​គណៈ​កម្មា​ធិការ​តម្រង់​ទិស នៃ​កម្ម​វិធី​កសិកម្ម និង​ធារា​សាស្រ្ត នៅ​ប្រទេស​វៀត​ណាម ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី បណ្តា​ប្រទេស​ជា​សមា​ជិក (កម្ពុជា ឡាវ​ ថៃ និង​វៀត​ណាម) និង​មន្ត្រី​ជំនាញ​មក​ពី MRCS សរុប​ចំនួន ២១រូប ក្នុង​នោះ​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​​មាន​ចំនួន ០៤រូប។

គោល​បំណង​នៃ​កិច្ច​ប្រ​ជុំ​គឺ​ដើម្បី៖ (១) រាយ​ការណ៍​អំពី​វឌ្ឍន​ភាព នៃ​ការ​អនុវត្ត​សកម្មភាព​ការ​ងារ និង​លទ្ធ​ផល​ដែល​សម្រេច​បាន​សំខាន់ៗ របស់​​កម្ម​វិធី​កសិកម្ម​ និង​ធារា​សាស្រ្ត (AIP) ​ ក្នុង​​រយៈ​ពេល ១២​ខែ (ពី​ខែ​មិថុនា ឆ្នាំ​២០១៤ ដល់​ខែ​មិថុនា ឆ្នាំ​​២០១៥) រួម​ទាំង​ការ​​ចំណាយ​​ផ្សេងៗ និង​ស្វែង​រក​ការ​​ណែ​នាំ​​ពី​​សមា​ជិក​គណៈ​កម្មាធិការ​តម្រង់​ទិស (២) បង្ហាញ​ជូន​អំ​ពី​ផែន​ការ​ការ​ងារ​ប្រ​ចាំ​ឆ្នាំ និង​​ថវិកា​សម្រាប់​​ឆ្នាំ​២០១៥ នៃ​កម្ម​វិធី AIP និង​ទទួល​​បាន​ការ​អនុម័ត (៣) ធ្វើ​បច្ចុប្បន្ន​ភាព​លើ​កិច្ច​​ប្រ​ជុំ​​ពិគ្រោះ​​យោបល់​​ប្រ​ចាំ​ឆ្នាំ​ជា​មួយ​ម្ចាស់​ជំនួយ។

អង្គ​ប្រជុំ​បាន​ជម្រាប​ជូន​ថា កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​តម្រង់​ទិស នៃ​កម្ម​វិធី AIP នេះ គឺ​ជា​កិច្ច​ប្រជុំ​ចុង​ក្រោយ សម្រាប់​កម្ម​វិធី AIP និង​បាន​បង្ហាញ​អំ​ពី​សកម្មភាព លទ្ធ​ផល​ដែល​សម្រេច​បាន បញ្ហា​ប្រឈម​មួយ​ចំនួន ប្រភព​ថវិកា​ដែល​ផ្តល់​ដោយ​ប្រទេស​ជប៉ុន ការ​គាំទ្រ​ថវិកា​ដោយ​កម្ម​វិធី CCAI និង FP សម្រាប់ MRC Council Study និង​ទទួល​បាន​ការ​ណែ​នាំ​ពី​សមា​ជិក​​គណៈ​កម្មា​ធិការ​តម្រង់​ទិស ដើម្បី​ឲ្យ​ការ​​អនុវត្ត​ការ​ងារ​​នា​ពេល​បច្ចុប្បន្ន និង​ពេល​​ខាង​មុខ​ប្រកប​​ដោយ​​ភាព​រលូន៕

Hits: 4145