កិច្ចប្រជុំលើកទី១២ របស់ក្រុមការងារបច្ចេកទេសគុណភាពទឹក TBWQ (ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦)
វៀងច័ន្ទ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំលើកទី១២ របស់ក្រុមការងារបច្ចេកទេសគុណភាពទឹក TBWQ នៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ប្រចាំទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសនៃប្រទេសជាសមាជិកទាំងបួន កម្ពុជា ឡាវ ថៃ និងវៀតណាម និងមន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺ៖
- រំលឹកឡើងវិញ និងសង្ខេបអំពីដំណើរការវិវត្តន៍នៃក្រុមការងារបច្ចេកទេស TBWQ
- បង្ហាញនូវរបាយការណ៍ស្ដីពី បទពិសោធន៍ជាមេរៀនចេញពីការអនុវត្តគោលការណ៍ណែនាំបច្ចេកទេសជំពូកទី១, ២ និង៣
- ពិភាក្សាលើសេចក្ដីព្រាងគោលការណ៍បច្ចេកទេសជំពូកទី៤
- ទទួលយកនូវការឯកភាពគ្នាអំពីការបញ្ចប់គោលការណ៍ណែនាំបច្ចេកទេសស្ដីពីគុណភាពទឹក៕