រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានបំណងក្នុងការកសាង និងបន្តកិច្ចសហប្រតិបត្តិការ ក្នុងលក្ខណៈ ស្ថាបនា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍន៍ ការប្រើប្រាស់ ការថែរក្សា និងការគ្រប់គ្រងធនធានទឹក និងធនធានដែលពាក់ព័ន្ឋឯទៀតនៅក្នុងអាងទន្លេមេគង្គ ប្រកបដោយនិរន្តភាពបានសំរេចធ្វើកិច្ចព្រមព្រៀងនេះ ដោយកំណត់ឡើងវិញ នូវក្របខ័ណ្ឌសំរាប់កិច្ចសហប្រតិបត្តិការដែលអាចទទួលយកបានពីគ្រប់ភាគីនៃកិច្ចព្រម ព្រៀងនេះ។ ដើម្បីធ្វើឲ្យសំរេចនូវគោលដៅទាំងនោះ និងក្នុងគោលបំណងនេះ ភាគីនីមួយៗបានចាត់តាំងអ្នកតំណាងពេញសមត្ថភាពរបស់ខ្លួន៕
|