សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះនៅម្ពុជា (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២)
កំពត៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះនៅកម្ពុជា ដែលរៀបចំដោយដៃគូទឹកកម្ពុជា សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង សហគមន៍កសិករប្រើប្រាស់ទឹកក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល សហគមន៍អភិរក្សពូជត្រី ក្នុងស្រុកឯកភ្នំ ខេត្តបាត់តំបង។
គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីពិនិត្យ ពិភាក្សា និងឯកភាពគ្នាលើ (១) សេចក្តីព្រាងឯកសារគោលការណ៍ណែនាំរៀបចំផែនការសកម្មភាពឆ្លើយតបនឹងបញ្ហាប្រឈមនៅចុងឆ្នាំ២០២១ និង (២) សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២២៕s