Developed by Khmer Focus
វេទិ​កា​បច្ចេក​ទេស​ថ្នាក់​តំ​បន់​ស្តី​ពី ប្រព័ន្ធ​អេកូ​ឡូ​ស៊ី និង​ការ​វាយ​តម្លៃ​សេវា​កម្ម​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥)

(MRC-CCAI)

វៀងច័ន្ទ៖ គណៈ​កម្មការ​​ទន្លេ​មេ​គង្គ​ បាន​រៀប​ចំ​វេទិ​កា​ បច្ចេក​ទេស​ថ្នាក់​តំ​បន់​ស្តី​ពី ប្រព័ន្ធ​អេ​កូ​ឡូ​ស៊ី និង​​ការ​​វាយ​តម្លៃ​សេវា​កម្ម​​ប្រព័ន្ធ​​អេ​កូ​ឡូ​ស៊ី របស់​គណៈ​កម្មការ​​ទន្លេ​មេ​គង្គ នៅ​ទី​ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រទេស​ជា​សមា​ជិក​ របស់​គណៈ​កម្មការ​​ទន្លេ​មេ​គង្គ។ ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា បាន​ដឹក​នាំ​មន្ត្រី​តំ​ណាង​ក្រសួង​-​ស្ថា​ប័ន​​ពាក់​ព័ន្ធ​ចំនូន ០៦រូប ដែល​មក​ពី​​អគ្គ​លេខា​​ធិការ​​ដ្ឋាន គជទមក ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ និង​ក្រសួង​បរិស្ថាន ទៅ​ចូល​រួម​​​វេទិកា​ខាង​លើ។

គោលបំណង​នៃ​វេទិកា​គឺ ដើម្បី​​ពិភាក្សា​អំ​ពី​ការ​​ផ្សារ​ភ្ជាប់​​សកម្ម​ភាព​​បន្ត​ របស់​​កម្ម​វិ​ធី​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​​វាយ​តម្លៃ​ប្រព័ន្ធ​​អេ​កូ​ឡូ​ស៊ី ក្នុង​ការ​​អនុវត្ត​​​សកម្ម​​ភាព ក្នុង​​ដំណើរ​ការ​​វិមជ្ឈការ ​​នា​ពេល​អនាគត៕