Developed by Khmer Focus
សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្តី​ពី ជំ​នាញ​សរ​សេរ​លិខិត របាយ​ការណ៍ និង​កំណត់​ហេតុ​អង្គ​ប្រជុំ (ថ្ងៃទី​១៨-២០ ខែសីហា ឆ្នាំ២០១៥)

(CNMC-ICBP)

សៀមរាប៖ គណៈ​កម្មា​ធិ​ការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្តី​ពី ជំ​នាញ​សរ​សេរ​លិខិត របាយ​ការណ៍ និង​កំណត់​ហេតុ​អង្គ​ប្រជុំ ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ CNMC និង​មាន​សិក្ខា​កាម ​ចូល​រួម​សរុប​ចំនួន ៣០នាក់ ជា​មន្ត្រី​មក​ពី​ក្រសួង-​ស្ថាប័ន​ជា​សមា​ជិក និង​មន្ត្រី​អគ្គ​លេខា​ធិការ​ដ្ឋាន CNMC ។

សិក្ខា​សា​លា​បណ្តុះ​បណ្តាល​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង៖ ទី១ បង្ហាញ​ជូន​ពី​គោល​ការណ៍​គ្រឹះ​នៃ​ការ​សរ​សេរ​លិខិត របាយ​ការណ៍ និង​កំណត់​ហេតុ​ប្រជុំ ទី២ ពង្រឹង​សមត្ថ​ភាព​ជំនាញ​របៀប​ដឹក​នាំ​អង្គ​ប្រជុំ ធ្វើ​កំណត់​ហេតុ​ប្រជុំ និង​របាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ អង្គ​ភាព និង​ស្ថាប័ន និង​ទី៣ ផ្តល់​ឱកាស​ជូន​សិក្ខា​កាម​ចូល​រួម​ចែក​រំលែក​ចំណេះ​ដឹង បទ​ពិសោធន៍​ក្នុង​ការ​សរ​សេរ​លិខិត​ឆ្លើយ​តប ធ្វើ​របាយ​ការណ៍ និង​កំណត់​ហេតុ​អង្គ​ប្រជុំ នៅ​តាម​ក្រសួង ស្ថាប័ន​នីមួយៗ៕