Developed by Khmer Focus
​​​​​​​​​​​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​បចេ្ចក​ទេស​​ថ្នាក់​ជាតិ​ស្តី​ពី ប្រពន្ធ័​ព៌ត័​មាន​ភូមិ​សាស្រ្ត និង​ការ​ប្រើ​ប្រាស់​បចេ្ចក​វិទ្យា​អងេ្កត​រួប​ភាព​ពី​លំហរ សម្រាប់​ការ​សិក្សា​នៅ​ស្ទឹង​ពោធិ៍​សាត់ ក្នុង​ការ​អនុវត្ត​​នីតិ​វិធី​ស្តី​ពី ការ​ត្រួត​ពិនិត្យ​តាម​ដាន​ការ​ប្រើ​ប្រាស់​ទឹក (ថ្ងៃទី ២៥-២៨ ខែសីហា ឆ្នាំ ២០១៥)

(CNMC-IKMP)

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​បចេ្ចក​ទេស​ថ្នាក់​ជាតិ​ ស្តី​ពី ប្រពន្ធ័​ព៌ត័​មាន​ភូមិ​សាស្រ្ត និង​ការ​ប្រើ​ប្រាស់​បចេ្ចក​វិទ្យា​អងេ្កត​រួប​ភាព​ពី​លំហរ សម្រាប់​ការ​សិក្សា​នៅ​ស្ទឹង​ពោធិសាត់ ក្នុង​ការ​អនុវត្ត​នីតិ​វិធី​ស្តី​ពី ការ​ត្រួត​ពិនិត្យ​តាម​ដាន​ការ​ប្រើ​ប្រាស់​ទឹក​ នៅ​ខេត្ត​សៀម​រាប ដឹក​នាំ​ដោយ​ឯកឧត្តម​ តែ ណាវុធ អគ្គ​លេខា​ធិការ នៃ​គណ:​កម្មា​ធិការ​ជាតិ​ទន្លេ​កម្ពុជា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រី​អគ្គ​លេខា​ធិ​ការ​ដ្ឋាន គ.ជ.ទ.ម.ក និង​មន្រ្តី​លេខា​ធិការ​ដ្ឋាន​គណ:​កម្មការ​ទន្លេ​មេគង្គ​។

សិក្ខា​សា​លា​នេះ​បាន​ផ្តោត​ទៅ​លើ​ការ​ងារ​មួយ​ចំនួន​ដូច​ជា​ លើក​កំពស់​ការ​យល់​ដឹង​ពី​បច្ចេក​វិទ្យា​អង្កេត​រូប​ភាព​ពី​លំហរ យល់​ដឹង​ពី​ការ​ធ្វើ​សមា​ហរណ​កម្ម​ទិន្នន័យ​ម៉ូដែល ស្វែង​យល់​ពី​ការ​ប្រើ​ប្រាស់ DSF tool និង eWater Source ព្រម​ទាំង​ស្វែង​យល់​ពី​ដំណើរ​ការ​រៀប​ចំ​ផែន​ទី​គំរប​ដី​ឆ្នាំ​២០១៤ និង​​២០១៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។

គួរ​កត់​សំគាល់​ថា​បច្ចុប្បន្ន វិទ្យា​សាស្រ្ត​អង្កេត​រូប​ភាព​ពី​លំហរ (remote sensing) ពុំ​ត្រឹម​តែ​អាច​ថត​រូប​ភាព​ពី​លំហរ​អាកាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​បក​ស្រាយ​ទៅ​ជា​ព័ត៌​មាន។ តាម​រយៈ​ការ​ងារ​នេះ គេ​អាច​ប្រមូល និង​ទទួល​ទិន្នន័យ​ព័ត៌មានដែល​មាន​ទំហំ​ផ្ទៃ​ដី​ធំ​ឆាប់​រហ័ស​ជាង​មុន និង​បច្ចុប្បន្ន​ភាព​សម្រាប់​វិភាគ​ត្រួត​ពិនិត្យ​តាម​ដាន និង​គ្រប់​គ្រង​លើ​ការ​ប្រែ​ប្រួល​បាតុ​ភូត​ធម្មជាតិ និង​ដំណើរ​ការ​សកម្ម​​ភាព​​អភិវឌ្ឍន៍​របស់​មនុស្ស។ ដូច្នេះ​យើង​ពុំ​អាច​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ទិន្នន័យ និង​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​ប្រព័ន្ធ​ព័ត៌​មាន​ភូមិ​សាស្ត្រ​​តែ​ម៉្យាង​នោះ​ទេ គឺ​ត្រូវ​មាន​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ជា​​មួយ​​ទិន្នន័យ/​​ព័ត៌មានតាម​រយៈ​ការ​អង្កេត​រូប​ភាព​ពី​លំហ ដើម្បី​ឈាន​ទៅ​រក​ការ​រៀប​ចំ​គ្រប់​គ្រង​ទិន្ន​ន័យ/​ព័ត៌មាន​ដែល​មាន​គុណ​ភាព និង​គ្រប់​គ្រង​ប្រព័ន្ធ​ទិន្ន​ន័យ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​តម្លាភាព ដើម្បី​អាច​ប្រមូល​បាន​ធាតុ​ចូល​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​ងារ​ម៉ូដែល ដែល​អាច​ជំនួយ​លើ​ការ​​អនុវត្ត​នីតិ​វិធី​ស្តី​ពី ការ​ត្រួត​ពិនិត្យ​តាម​ដាន​ការ​ប្រើ​ប្រាស់​ទឹក​ ក្នុង​អាង​ទន្លេ​មេគង្គ៕