បាត់ដំបង៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្តីព្រាងផែនការគោល សម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅខេត្តបាត់ដំបង នៃគម្រោង ពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៅសាលាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពីមន្ត្រី ជំនាញ តំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាល មន្ទីរពាក់ព័ន្ធ និងថ្នាក់ស្រុកចំណុះឱ្យសាលាខេត្តបាត់ដំបង សរុបចំនួន ២២រូប។
គោលបំណងនៃប្រជុំគឺពិគ្រោះយោបល់លើសេចក្តីព្រាងផែនការគោលសម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅខេត្តបាត់ដំបង សំដៅពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធថ្នាក់ខេត្ត និងស្រុក ដើម្បីកែលម្អ និងរៀបចំបញ្ចប់៕