Developed by Khmer Focus
ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង ទទួល​ជួប​ក្រុម​ការ​ងារ​ជំនាញការ​ប្រទេស​ចិន

នារសៀល​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង លោក ហាក់ សុជាតិ ប្រធាន​នាយក​ដ្ឋាន​ផែនការ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ និង​លោក សុខ ខុម ប្រធាន​នាយក​ដ្ឋាន​បណ្តា​គម្រោង និង​កម្មវិធី បាន​ទទួល​ជួប​ក្រុម​ការ​ងារ​ជំនាញ​ការ​ប្រទេស​ចិន មាន​ចំនួន ១២រូប ដឹក​នាំ​ដោយ​លោក​សាស្រ្តាចារ្យ Ding Yi អនុប្រធាន​ផែន​ការ​វិស្វកម្ម នៃ​គណៈ​កម្មការ​ធន​ធាន​ទឹក Changjiang។  ក្រុមការងារជំនាញការនេះ ជាផ្នែកនៃក្រុមសិក្សាគម្រោងកសាងផែនការមេប្រើប្រាស់ទឹកសម្រាប់កម្ពុជា មានរយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងធនធានទឹកចិន។ កិច្ចប្រជុំបានពិភាក្សា ផ្តោតលើចំណុចពាក់ព័ន្ធ និងភាពប្រឈមនានា សំខាន់ៗ រួមមាន៖

១. ការគ្រប់គ្រងទឹកជំនន់ក្នុងប្រទេស និងក្នុងតំបន់ទន្លេមេគង្គ

២. បញ្ហាបរិស្ថានទន្លេមេគង្គក្នុងប្រទេស និងក្នុងតំបន់ទន្លេមេគង្គ

៣. ការគ្រប់គ្រងធនធានទឹកនៅកម្ពុជា និងក្នុងតំបន់ទន្លេមេគង្គ

៤. បញ្ហាជលផលនៅកម្ពុជា និងក្នុងអាងទន្លេមេគង្គ

៥. សក្តានុពលនាវាចរក្នុងប្រទេស និងក្នុងតំបន់ទន្លេមេគង្គ៕