Developed by Khmer Focus
វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី ការ​កសាង​សមត្ថ​ភាព​យូរ​អង្វែង សម្រាប់​ការ​គ្រប់​គ្រង​ទឹក នៅ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ដោយ​ប្រើប្រាស់​ការ​អង្កេត​រូប​ភាព​ផ្កាយ​រណប (ថ្ងៃទី ០៥-០៧ ខែតុលា ឆ្នាំ២០១៦)

ហាណូយ៖ អង្គការ​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី ADPC (Asian Disaster Preparedness Center) សហការ​ជា​មួយ​អង្គការ USAID, NASA និង SERVIR-Mekong បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្ដាល​ស្ដី​ពី ការ​កសាង​សមត្ថភាព​យូរ​អង្វែង សម្រាប់​ការ​គ្រប់​គ្រង​ទឹក​នៅ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម នៅ​មជ្ឍមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​អ្នក​ចូល​រួម​មក​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ វៀតណាម និង​មីយ៉ាន់ម៉ា សរុប​ចំនួន ៣០រូប ក្នុង​នោះ​អ្នក​ចូល​រួម​មក​ពី​​កម្ពុជា​មាន​ចំនួន ០៣រូប មកពីក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ (១) ដើម្បីកសាងសមត្ថភាពដល់សិក្ខាកាមទាំងអស់​ឱ្យយល់​ដឹងអំពីការ​គ្រប់គ្រងទឹក (២) ដើម្បីដោះស្រាយតម្រូវការ​ផ្សេងៗ និងសហប្រតិបត្ដិការរវាង​ថ្នាក់​តំបន់​ ថ្នាក់ជាតិ និងស្ថាប័នពាក់ព័ន្ធ នៅក្នុងតំបន់ឥណ្ឌូចិន (៣) ដើម្បីគ្រប់គ្រងធនធានទឹករួមគ្នា​ ឈានទៅការកាត់​បន្ថយហានិភ័យគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់៕