ភ្នំពេញ៖ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានធ្វើការប្រគល់សៀវភៅបច្ចេកទេសផ្សេងៗស្តីពី ការសិក្សាស្រាវជ្រាវទន្លេមេគង្គ ដែលបោះពុម្ភដោយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយគណៈកម្មការទន្លេមេគង្គអន្តរជាតិ ចំនួន ៥៤ក្បាល ជូនដល់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងចំនួន ១៨ក្បាល ជូនដល់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា ក្រោមអធិបតីភាពឯកឌត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណ:កម្មាធិការជាតិទន្លេមេគង្កកម្ពុជា។
តំណាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងតំណាងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានផ្តល់ជូននូវសៀវភៅទាំងនោះ តាមការស្នើសុំ ដែលជាផ្នែកមួយនៃការចែករំលែកព័ត៌មាន និងចំណេះដឹង៕