Developed by Khmer Focus
កិច្ច​ប្រជុំ​លើក​ទី៣ ស្ដី​ពី​ការ​រៀប​ចំ​យន្តការ​រួម សម្រាប់​ការ​អនុវត្ត​នីតិវិធី​ទាំង​៥ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី ៣១ ខែតុលា - ០១ ខែវិច្ឆិកា ឆ្នាំ២០១៦)

ហាណូយ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខា​ធិការ​រង នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ប្រតិភូ​អន្តរ​ក្រសួង​ចំនួន ០៧រូប ដែល​មាន​តំណាង​មក​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី៣ ស្ដី​ពី​ការ​រៀប​ចំ​យន្ត​ការ​រួម សម្រាប់​ការ​អនុវត្ត​នីតិវិធី​ទាំង៥ (នីតិវិធីស្ដីពីការចែករំលែកទិន្នន័យ និងព័ត៌មាន នីតិវិធីស្ដីពីការត្រួតពិនិត្យការប្រើប្រាស់ទឹកក្នុងទន្លេមេ នីតិវិធីស្ដីពីការរក្សាលំហូក្នុងទន្លេមេ នីតិវិធីស្ដីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង និងនីតិវិធីស្ដីពីគុណភាពទឹក)ពីថ្ងៃទី ៣១ ខែតុលា - ០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖

  • រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តនីតិវិធីទាំង៥ រួមទាំងបណ្តាគោលការណ៍បច្ចេកទេស និងកំណត់ទិសដៅការងារបន្ត
  • ធ្វើសេចក្ដីរាយការណ៍ និងសុំការណែនាំក្នុងការរៀបចំឯកសារពាក់ព័ន្ធ បទពិសោធន៍នៃការអនុវត្តនីតិវិធីស្ដីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង
  • បង្ហាញជូនអំពីឯកសារទស្សនទានសម្រាប់ការពិគ្រោះយោបល់ជាមុន លើគម្រោងវារីអគ្គិសនី ផាក់ បេង
  • ពិភាក្សាលើលទ្ធភាពនៃការប្រើប្រាស់ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន TbEIA RSAT សម្រាប់គម្រោង ផាក បេង
  • ពិភាក្សាលើឯកសារល័ក្ខខ័ណ្ឌការងារសម្រាប់យន្តការរួម (Joint Platform) និងផែនការការងារសម្រាប់ឆ្នាំ២០១៧ ស្ដីពីយន្តការរួមនេះ៕