កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ករណីសិក្សាការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែននៅទន្លេសេសាន (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ករណីសិក្សាការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែននៅទន្លេសេសាន ដោយមានមន្ត្រីមកពីក្រសួង-ស្ថាប័ន និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងអាជ្ញាធរដែនដីពីឃុំ ស្រុក សាលាខេត្តស្ទឹងត្រែង និងរតនគិរី ក្នុងភូមិសាស្ត្រអាងទន្លេសេសាន សរុបចំនូន ៤៧រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីផ្សព្វផ្សាយពីលទ្ធផលករណីសិក្សានៃរបាយការណ៍ថ្នាក់ជាតិ និងធ្វើការពិភាក្សា ប្រមូលមតិយោបល់ និងអនុសាសន៍ដែលទទួលបានពីកិច្ចប្រជុំមុននឹងរៀបចំបញ្ចប់របាយការណ៍ និងបញ្ជូនទៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីចងក្រងជាឯកសារស្តីពីករណីសិក្សាការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែននៅទន្លេសេសាន៕