វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ដែលមានសមាសភាពមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ចូលរូមកិច្ចប្រជុំលើកទី១ នៃក្រុមការងារថ្នាក់តំបន់ របស់គណៈកម្មការទន្លេមេគង្គស្តីពី គម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ ដែលមានអ្នកចូលរួមចំនួន ៥២រូប។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី៖
១. បង្ហាញទិដ្ឋភាពទូទៅនៃឯកសារ និងរបាយការណ៍ វាយតម្លៃបឋម លើឯកសារគម្រោង ប៉ាក់បេង
២. ពិភាក្សាលើគោលការណ៍ចែករំលែក ផ្សព្វផ្សាយឯកសារ និងព័ត៌មានអំពីគម្រោង នៅថ្នាក់តំបន់ និងថ្នាក់ជាតិ ដល់អ្នកពាក់ព័ន្ធ
៣. ពិភាក្សាលើផែនទីផ្លូវ សម្រាប់ការវាយតម្លៃឡើងវិញលើឯកសារគម្រោង ប៉ាក់បេង និងដំណើរការរៀបចំកិច្ចពិគ្រោះយោបល់ នៅតាមប្រទេសជាសមាជិក៕