Developed by Khmer Focus
សិក្ខា​សាលា​ស្តីពី​យន្ត​ការ​សម្រប​សម្រួល និង​វិធី​សាស្រ្ត​នៃ​ការ​ចែក​រំលែក​ទិន្នន័យ និង​ព័ត៌មាន​ឆ្លង​ដែន រវាង​កម្ពុជា និង​វៀតណាម ក្នុង​តំបន់​ដីសណ្ត​មេគង្គ (ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧)

តាកែវ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង នៃគណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លោក យិន សាវុធ ប្រធាន​នាយក​ដ្ឋាន​ជលសាស្រ្ត និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចូល​រួម​ជា​គណៈ​អធិបតី និង​ដឹក​នាំ​អង្គ​សិក្ខា​សាលា​ស្តីពី​យន្តការ​សម្រប​សម្រួល និង​វិធី​សាស្រ្ត​នៃ​ការ​ចែក​រំលែក​ទិន្នន័យ និង​ព័ត៌មាន​ឆ្លងដែន រវាង​កម្ពុជា និង​វៀតណាម ក្នុង​តំបន់​ដីសណ្ត​មេគង្គ ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅទីរួមខេត្តតាកែវ។

សិក្ខាកាមចូលរួមមានចំនួន ៤២រូប ជាមន្រ្តីក្រុមការងារគម្រោង និងមន្រ្តីមន្ទីរពាក់ព័ន្ធនៃខេត្តកណ្តាល ស្វាយរៀង ព្រៃវែង និងខេត្តតាកែវ។ សិក្ខាកាមបានយល់ដឹងនូវខ្លឹមសារសង្ខេបអំពីប្រវត្តិសាវតាគម្រោងឆ្លងដែន ដំណើរការអនុវត្ត និងលទ្ធផលទទួលបានកន្លងមក និងជម្រាបជូនអត្ថន័យ និងខ្លឹមសារអ្វីជាទិន្នន័យ និងអ្វីជាព័ត៌មាន ប្រភេទ និងភាពចាំបាច់ ភាពសំខាន់ដែលពិចារណាសម្រាប់ប្រើប្រាស់ ចែករំលែក និងទទួលយក បានពិភាក្សាអំពីស្ថានភាពយន្តការមានស្រាប់ ប្រសិទ្ធភាពការងារដែលបានអនុវត្ត ការចែករំលែកព័ត៌មាន និងទិន្នន័យ និងការកំណត់អត្តសញ្ញាណនៃយន្តការទាំងនេះ និងប្រភេទទិន្នន័យ និងព័ត៌មាន  និងពិភាក្សាអំពីតម្រូវការនៃយន្តការសម្របសម្រួល ដែលនឹងត្រូវបង្កើតឡើងសម្រាប់ចែករំលែកទិន្នន័យ និងព័ត៌មាន។

ជាលទ្ធផល អង្គសិក្ខាសាលាបានទទួល និងបានឆ្លើយបំពេញលើសំណួរដែលបានចែកជូនសិក្ខាកាម សម្រាប់ឱ្យជំនាញការប្រមូលមកវិភាគ និងសរសេររបាយការណ៍៕