Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី តម្រូវ​ការ​ទិន្នន័យ ដើម្បី​បំពេញ​ចន្លោះ​ប្រហោង សម្រាប់​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណ:​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី តម្រូវ​ការ​ទិន្នន័យ ដើម្បី​បំពេញ​ចន្លោះ​ប្រហោង សម្រាប់​ការ​សិក្សា​របស់​ក្រុម​​ប្រឹក្សា គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ជំនាញ​ពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញជូនអង្គប្រជុំអំពីវិធីសាស្ត្រ អភិក្រម និងរបាយការណ៍ជាឧទាហរណ៍ដែលជាលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សា និងពិនិត្យលើតម្រូវការទិន្នន័យពីក្រសួងជំនាញពាក់ព័ន្ធ៕