Developed by Khmer Focus
សិក្ខា​សាលា​លើក​ទី២ ស្តីពី ការ​ចូល​រួម​ថត និង​ផ្លាស់ប្ដូរ​វីដេអូ (ថ្ងៃទី ១៤-១៦ ខែមីនា ឆ្នាំ២០១៧)

សងក្លា៖ គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ​ សមាសភាគ​ទំនាក់​ទំនង​ដើម្បី​គាំទ្រ​ដល់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹកចម្រុះ​ឆ្លងដែន​ រវាង​បឹងទន្លេសាប​ នៃប្រទេសកម្ពុជា​ និងទន្លេសងក្លា​ នៃប្រទេសថៃ​ បាន​រៀបចំ​សិក្ខា​សាលា​លើក​ទី២​ ស្តីពី​ ការចូលរួមថត​ និង​ផ្លាស់ប្ដូរ​វីដេអូ​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​កាងារ​កម្ពុជា​រួមមាន​ អាជ្ញាធរ​ទន្លេសាប​ គណៈ​កម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា​ និង​សមាជិក​សហគមន៍​នេសាទ​រហាលសួងស្ដីក្រោម​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ និងក្រុមការងារមកពីប្រទេសថៃ។​ គួរបញ្ជាក់ថា​ សិក្ខាសាលាលើកទី១​ បានរៀបចំឡើងនាពាក់កណ្ដាលខែវិច្ឆិកា​ ឆ្នាំ២០១៦​ នៅសហគមន៍នេសាទរហាលសួងស្ដីក្រោម​ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដោយលើកយកនូវប្រធានបទចំនួន៤​ ដើម្បីផលិតជាវីដេអូរួមមាន៖​ ១)​ ស្ត្រីដើម្បីអភិវឌ្ឍន៍​ និងអភិរក្ស​ ២)​ ការប្រតិបត្តិផ្នែកអភិរក្ស​ ៣)​ និរន្តរភាពនៃការនេសាទ​ និងការអភិរក្ស​ និង​ ៤)​ ការបន្ស៊ាំនិងការប្រែប្រួលអកាសធាតុ​ និងទឹកជំនន់​ និងវីដេអូស្តីពីការបណ្ដុះបណ្ដាលពីវិធីសាស្ត្រថត​ ដែលវីដេអូទាំងនេះបានផលិតរួច​ និងមាននៅលើ​ YouTube (https://youtu.be/gJMcNbOXhVYhttps://youtu.be/YjR8u81G1kwhttps://youtu.be/_SDtrwarBE8https://youtu.be/up34jxD1UUMhttps://youtu.be/nH-WUQLwfFY)​។ សិក្ខាសាលាលើកទី២​ នាពេលនេះ​ បានរៀបចំឡើងនៅខេត្តសងក្លា​ ប្រទេសថៃ​ ដោយក្រុមការងារនៃប្រទេសកម្ពុជា​ និងក្រុមការងារនៃប្រទសថៃ​ បានចុះទៅថតនៅទៅតាំងបីផ្សេងគ្នា ដោយលើកយកប្រធានបទចំនួន៣​ សម្រាប់ថតរួមមាន៖​ ១)​ ការចូលរួមរបស់យុវជនក្នុងការអប់រំ​ ផ្សព្វផ្សាយ​ សម្រាប់កាត់បន្ថយផល់ប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ​ នៅតំបន់រ៉ាំសា ថាលេណយ​ ២)​ ភាពជោគជ័យនៃការអភិរក្សជលផល​ របស់សហគន៍នេសាទ បានឆុងហ្វឿន​ និង​ ៣)​ ការលើកកម្ពស់ស្ត្រីដើម្បីបង្ការគ្រោះមហន្តរាយ នៅឃុំ ថាហ៊ីន។​ បន្ទាប់ពីការថត​ ក្រុមការងារទាំងពីរនឹងផលិត​ រួចផ្លាស់ប្តូរ​ ផ្សព្វផ្សាយនៅសហគមន៍​ និងដាក់លើ YouTube៕