Deprecated: iconv_set_encoding(): Use of iconv.internal_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 28

Deprecated: iconv_set_encoding(): Use of iconv.input_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 29

Deprecated: iconv_set_encoding(): Use of iconv.output_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 30

Warning: Cannot modify header information - headers already sent by (output started at /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php:28) in /home/cnmcgov/public_html/cnmc/plugins/system/languagefilter/languagefilter.php on line 97
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្ដីពី​គម្រោង​វារីអគ្គិសនី ប៉ាក់បេង (ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧) - Cambodia National Mekong Committee
Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្ដីពី​គម្រោង​វារីអគ្គិសនី ប៉ាក់បេង (ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧)

សៀមរាប៖ គណ:​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្ដីពី​គម្រោង​វារីអគ្គិសនី ប៉ាក់បេង របស់ឡាវ នៅខេត្ត​សៀមរាប ដោយ​បាន​ចូល​រួម​ជា​អធិបតី​ថ្លែង​បើក និង​ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណ:កម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា និងមាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​មក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត​សៀមរាប អង្គការសង្គមស៊ីវិល និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ សរុបចំនួន ៥០រូប។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីចែករំលែកការយល់ដឹង ការផ្ដល់យោបល់ និងពិភាក្សារលើវីធីសាស្រ្ដវាយតម្លៃលើឯកសារ របស់គម្រោងវារីអគ្គិសនី ប៉ាក់បេង និងប្រមូលនូវការបារម្ភ និងអនុសាសន៍នានាពីគ្រប់អ្នកចូលរួមពាក់ព័ន្ធ។
លទ្ធផលរំពឹងទុកពីកិច្ចប្រជុំនេះ គឺការប្រមូលចងក្រងនូវរាល់ការបារម្ភ និងអនុសាសន៍នានាពាក់ព័ន្ធឯកសារគម្រោង ដែលភាគីឡាវបានផ្ដល់ជូន និងទៅលើវីធីសាស្រ្ដដែលលេខាធិការដ្ឋានគណ:កម្មការទន្លេមេគង្គបានស្នើរឡើង សម្រាប់ការពិគ្រោះយោបល់ជាមុន ដែលត្រូវបាននិងកំពុងធ្វើក្នុងកម្រិតតំបន់ និងកម្រិតជាតិ សម្រាប់រយៈពេល ០៦ខែ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ លើគម្រោងនេះ៕